ជំនួយការផ្នែករដ្ឋបាល

ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧

លក្ខណៈសម្បត្តិ

ការអប់រំ                  ៖    ជានិស្សិតឆ្នាំទី ០២ ឡើងទៅ (បរិញ្ញាបត្រផ្នែក​រដ្ឋបាល​សាធារណៈ និងនីតិសាស្ត្រ​ត្រូវបានផ្ដល់អទិភាព)

បទពិសោធន៍ការងារ  ៖    ឆ្នាំ យ៉ាងតិច ទាក់ទងនឹងការគ្រប់គ្រងរដ្ឋបាល

ភាសា                    ៖    អាចប្រាស្រ័យទាក់ទងបានល្អទាំងសរសេរ និងអាន ជាភាសា​ខ្មែរ និងអង់គ្លេស

បុគ្គលិកលក្ខណៈ      ៖    មានទំនួលខុសត្រូវក្នុងការងារខ្ពស់  សីលធម៌ល្អ មានឆន្ទៈក្នុងការអភិវឌ្ឍន៍ខ្លួន

តួនាទី និងភារកិច្ចរួម

-        គាំទ្រកិច្ចការរដ្ឋបាលខាងក្នុង និងខាងក្រៅ

-        កិច្ចការទំនាក់ទំនងជាមួយស្ថាប័នផ្សេងៗ

-        កិច្ចការពិធីការ

-       គាំទ្រការផ្សព្វផ្សាយគោលការណ៍ផ្សេងៗ របស់គ្រឹះស្ថាន ទៅកាន់សាខានានា

របៀបដាក់ពាក្យ៖

បេក្ខជនដែលមានចំណាប់អារម្មណ៍ ត្រូវផ្ញើរប្រវត្តិរូបសង្ខេប (CV) ០១ ច្បាប់ អត្ថបទសង្ខេបបកស្រាយអំពីបំណង ជីវៈប្រវត្តិការងារ និងអប់រំទាក់ទងនឹងការងារដែលខ្លួនចង់ធ្វើ (Cover Letter) ០១ច្បាប់ និងភ្ជាប់ជាមួយរូបថត ៤ x ៦ (០១សន្លឹក) ប័ណ្ណគ្រួសារ ឬសំបុត្រកំណើតឬអត្តសញ្ញា​​​​ប័ណ្ណ (០១សន្លឹក) និងសញ្ញាបត្រដែលទាក់ទងផ្សេងៗ ផ្ញើទៅអ៊ីមែ​ rcm@ledmfi.com ឬមកទីស្នាក់ការកណ្តាលរបស់គ្រឹះស្ថានផ្ទាល់ដែលមានអាស័យដ្ឋានតាំង​នៅ​ផ្ទះ​​លេខ៣៦-៣៨បេ ផ្លូវណត​​ប្រ៊ីដត៍ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជាធានីភ្នំពេញ។ មានតែបេក្ខជនដែល​ជាប់ក្នុងបញ្ជីខ្លីប៉ុណ្ណោះ ដែលនឹងត្រូវទំនាក់ទំនងតាមទូរស័ព្ទដើម្បីធ្វើការសម្ភាសន៍។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកទូរស័ព្ទលេខៈ ០៨១ ៦៤១ ៧០០ ។