ពិធីសម្ពោធបើកដំណើរការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីដ ភីអិលស៊ី

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីដ ភីអិលស៊ី បានធ្វើការបើកឲ្យដំណើរការនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦។ ពិធីសម្ពោធបើកដំណើរការនេះត្រូវបាបចូលរួមដោយអគ្គនាយកនៃក្រុមប្រឹក្សាភិបាល សមាជិកនៃក្រុមប្រឹក្សាភិបាល ម្ចាស់ភាគហ៊ុន និងភ្ញៀវគេតិយសជាទីគោរព។ 

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីដ ភីអិលស៊ី ត្រូវបានទទួលអញ្ញាប័ណ្ណឲ្យដំណើរការបណ្តោះអាសន្ទ៍នៅក្នុងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ហើយបានទទួលអញ្ញាប័ណ្ណពេញសិទ្ធនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦។ នៅក្នុងពិធីសម្ពោធនេះដែរ លោកស្រី សំរិទ្ធ ចេង អគ្គនាយិកានៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីដ ភីអិលស៊ី បានមានប្រសាសន៍ថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីដ ភីអិលស៊ី នឹងត្រូវប្រែក្លាយខ្លួនឯងទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដំបូងបង្អស់ដែលមានឈ្មោះនៅក្នុងទីផ្សារហ៊ុនអន្តរជាតិ។ ពិធីសម្ពោធត្រូវបានបញ្ចប់ជាមួយនឹងភាពកកក្តៅរវាងភ្ញៀវគ្រប់រូប។

 

កម្រងរូបភាព