ឌីប៊េនឈ័រ

- ផលិតផលឌីប៊េនឈ័រ

- អត្ថប្រយោជន៍ពិសេស

- ទំហំ និងប្រភេទឌីប៊េនឈ័រ

- តារាងអត្រាការប្រាក់

- រូបិយប័ណ្ណ

 គណនា​អត្ថប្រយោជន៍      ដាក់ស្នើ

 

១. ផលិតផលឌីប៊េនឈ័រ៖

ឌីប៊េនឈ័រ គឺជាកិច្ចសន្យាដែលអតិថិជនដាក់ប្រាក់វិនិយោគជាមួយគ្រឹះស្ថាន ក្នុងទំរង់ជាប្រាក់កម្ចីដែលមានរយៈពេលកំណត់ជាក់លាក់ និងត្រូវបានទទួលផលតាមរយៈការប្រាក់។

២. អត្ថប្រយោជន៍ពិសេស៖

• សម្រាប់ទំហំ សីលវឺរ (Silver) និងហ្គូល (Gold) ដែលឲ្យកម្ចីចាប់ពីរយៈពេលមួយឆ្នាំឡើងទៅនឹងទទួលបាននូវ         អត្ថប្រយោជន៍ជាច្រើនដូចខាងក្រោម៖

    ១. អាចសម្រួលដល់លំហូរសាច់ប្រាក់។

    ២. ផ្តល់ផលចំណេញលើសាច់ប្រាក់ដែលទំនេរ។

   ​​ ៣. អាចផ្ទេរម្ចាស់កម្មសិទ្ធិ និងអត្ថប្រយោជន៍ជាមួយបុគ្គលដែលចង់ផ្ទេរជាមួយ។

    ៤. ទទួលបានការប្រាក់ខ្ពស់។

    ៥. ការផ្ទេរម្ចាស់កម្មសិទ្ធពុំមានបង់ប្រាក់កំរៃសេវាកម្ម។

៣. ទំហំ និងប្រភេទឌីប៊េនឈ័រ៖

ក. ទំហំ៖ ផលិតផលឌីប៊េនឈ័រ ចែកចេញជា៣ទៅតាមទំហំសាច់ប្រាក់ រួមមាន:

• ក្លាសស៊ីក (Classic)៖ $១០០USD ដល់ $៣០០០USD។

• សីលវឺរ (Silver)៖ $៣០០១USD ដល់ $២០០០០USD។

• ហ្គូល (Gold)៖ $២០០០១USD ឡើងទៅ។

ខ. ប្រភេទឌីប៊េនឈ័រ៖ ផលិតផលឌីប៊េនឈ័រ ចែកចេញជា២ប្រភេទសំខាន់ៗ ដូចជា៖

• ដកការប្រាក់ចុងគ្រា (End of Maturity Withdrawal / High Maturity Growth)។

• ដកការប្រាក់ប្រចាំខែ (Monthly Withdrawal / High Maturity Return)។

៤. តារាងអត្រាការប្រាក់៖

អត្រាការប្រាក់ត្រូវបានគិតខុសៗគ្នាទៅតាមប្រភេទឌីប៊េនឈ័រ និងទំហំ (ពិសេសចាប់ពី១ឆ្នាំឡើងទៅ)។

ក. តារាងអត្រាការប្រាក់ចុងគ្រា (End of Maturity Withdrawal / High Maturity Growth)

 

*ចំណាំ៖ អក្សរ (M) គឺតំណាងឲ្យខែ។ អត្រាការប្រាក់គិតជាភាគរយ។

 

ខ. តារាងអត្រាការប្រាក់ប្រចាំខែ (Monthly Withdrawal / High Maturity Return)

 

*ចំណាំ៖ អក្សរ (M) គឺតំណាងឲ្យខែ។ អត្រាការប្រាក់គិតជាភាគរយ។

 

៥. រូបិយប័ណ្ណ       

   ជាប្រាក់ដុល្លារអាមេរិក និងប្រាក់រៀលខ្មែរ។

 

 

កម្រងរូបភាព